Monday, April 16, 2018

មូលហេតុខ្លះៗ ដែលធ្វើឱ្យសង្ក្រាន្តព្រៃវែង ត្រឹម ២ថ្ងៃ ទទួលបានអ្នកទស្សនាជាង ១៣ម៉ឺននាក់ !

News New : តាមការវាយតំលៃជាបឋម ពីក្រុមការងាររៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨ នេះ គិតត្រឹមថ្ងៃយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ ជាថ្ងៃទី២ នៃសង្ក្រាន្តព្រៃវែង យើង សង្កេតឃើញមានពុកម៉ែ បងប្អូន យុវជនយុវនារី ទាំងនៅក្នុងខេត្តព្រៃវែង ខេត្តផ្សេងៗទៀត និងរាជ ធានីភ្នំពេញផងនោះ ប្រមាណជាង១៣ម៉ឺននាក់ បានមកដើរទស្សនា និងលេងកំសាន្ត ប្រកបដោយ
បរិយាកាសសប្បាយរីករាយក្រៃលែង។

មូលហេតុជាអាទិ៍ដែលបណ្តាលឱ្យមានបងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្តព្រឹត្តិការណ៍សង្ក្រាន្ត
ព្រៃវែង មានចំនួនច្រើនលើសលប់បែបនេះ គឺដោយសារតែព្រឹត្តិការណ៍នេះ នាំមកនូវភាពសប្បាយ រីករាយខ្លាំងដល់ពួកគាត់ ព្រោះមានកម្មវិធីជាច្រើនដូចជា៖ ការប្រឡងស្រីស្រស់ប្រុសស្អាត ប្រឡង
ចំរៀង ប្រឡងបវរកញ្ញាវ័យចំណាស់ ការលេងរបាំ ល្បែងប្រជាប្រិយគ្រប់ប្រភេទ ការប្រកួតរកស្តេច
អុកប្រចាំខេត្ត ការបង្ហាញក្បាច់គុណល្បុក្កតោ ការដង្ហែរក្បួនរបស់ សសយក ស្រុក ក្រុងទាំង១៣ ទូ ទាំងខេត្តព្រៃវែង ការសំដែងសិល្ប:បុរាណ ល្ខោនខោល ល្ខោនស្បែកធំ ល្ខោនបាសាក់ ចាប៉ី អាយ៉ៃ
ការប្រគុំតន្ត្រី កំប្លែង ពិសេសការលេងបាញ់ទឹកនៅតំបន់ត្រជាក់ចិត្ត ជាដើម ....។








































អត្ថបទ ៖ អារុណ

0 comments:

Post a Comment