Tuesday, April 17, 2018

ពលរដ្ឋ ២២ម៉ឺននាក់ បាន​ចូលរួមទស្សនា និងលេងកំសាន្ត ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំនេះ!

News New : តាមរបាយការណ៍សំយោគមួយរបស់រាជធានី-ខេត្ត ឱ្យដឹងថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែង ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ គឺ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញទស្សនា និងចូលរួមលេងកំសាន្តចំនួន ២២ម៉ឺននាក់ ដែលនេះជាប្រវត្តិសាស្ត្រ នៃទឹកដីខេត្ត ព្រៃវែង ។ លើសពីនេះទៅទៀត ពុកម៉ែបងប្អូនទាំង ២២ម៉ឺននាក់ ពិតជាទទួលបាននូវភាពសប្បាយ ខ្លាំង ព្រមទាំងបានចងចាំ និងដិតជាប់ក្នុងចិត្តគ្រប់ៗគ្នាមិនអាចបំភ្លេចបាន ចំពោះកម្មវិធីប្លែកៗ របាំ ល្បែងប្រជាប្រិយ ប្រឡងចំរៀង ប្រឡងស្រីស្រស់ប្រុសស្អាត ប្រឡងបវរកញ្ញាវ័យចំណាស់ លេង ទឹកនៅតំបន់ត្រជាក់ចិត្ត ប្រកួតរើសស្តេចអុក ដង្ហែរព្យុហយាត្រាតំណាងមន្ទីរ វិស័យ និងស្រុក ក្រុង ទាំង១៣ ការតាំងពិព័រណ៍ខ្មែរគ្រប់ប្រភេទ ការតាំងលក់នំចំណីខ្មែរកាលសម័យទស្សវត្សរ៍ទី៨០ ការ បង្ហាញក្បាច់ គុនល្បុក្កតោ ចាប៉ី អាយ៉ៃ ល្ខោនខោល ល្ខោនស្បែកធំ ល្ខោនបាសាក់ កំប្លែង និងការ ប្រគុំតន្ត្រីអមដោយតារាចំរៀង និងតារាភាពយន្តល្បីៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ហើយអ្វី ដែលកាន់តែអស្ចារ្យទៅទៀត នៃព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ក្រោមម្លប់នៃសន្តិភាព ពុកម៉ែ បងប្អូនដើរលេងកំសាន្តសប្បាយប្រកបដោយសុខសុវត្ថិភាពក្រោមការពារ និងរៀបចំសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់បងៗកងកំលាំងគ្រប់ប្រភេទពុំមានរឿងអាក្រក់ណាមួយកើត ឡើងឡើយ។





































អត្ថបទ ៖ គល់ គន្ធា

0 comments:

Post a Comment