Wednesday, April 18, 2018

លោក មុត ភន នាំអំណោយឯឧ. ស សុខា ជូនគ្រួសារសពក្មេងស្រីអាយុ ៥ឆ្នាំ ស្រុកព្រះស្តេច

News New : កាលពីរសៀលថ្ងៃពុធ ៤កើត ខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថៃ្ងទី១៨ ខែមេសា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ លោក មុត ភន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  ស្រុកព្រះស្តេច ខេត្តព្រៃវែង និងអនុប្រធាន ព្រមទាំងសមាជិក បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយ គ្រួសារ នៃសពកុមារី អាយុ ៥ឆ្នាំ ដែលត្រូវឃាតកររំលោភសំលាប់យ៉ាងព្រៃផ្សៃ ។

ក្នុងនោះដែរ លោក មុត ភន ក៏បាននាំយកអំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រ ជាជនកម្ពុជា មណ្ឌលព្រៃវែង និងជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ  ជូនគ្រួសារ នៃសព ដែលកំពុងប្រារព្វធ្វើបុណ្យតាមប្រពៃណី ក្នុងវត្តសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច។

អំណោយ ដែលផ្តល់ជូន រួមមាន ៖ ថវិកា ចំនួន ៣០០ដុល្លារ, អង្ករ ៧៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១យួរ , ស្ករស ២កញ្ចប់។

អត្ថបទ ៖ អារុណ

0 comments:

Post a Comment