Monday, April 2, 2018

លោក ណុប ដារ៉ា នាំអំណោយឯឧ. ស សុខា និងលោកជំទាវ យ៉ាងច្រើនជូនពលរដ្ឋស្រុកព្រះស្តេច

News New : នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នេះ លោក ណុប ដារ៉ា អនុប្រធាន សសយក ខេត្ត ព្រៃវែង និងជា ប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច របស់ សសយក ខេត្តព្រៃវែង បាននាំយក
អំណោយឯកឧត្តម ស សុខា អនុប្រធាន សសយក និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និង លោក ជំទាវ ទៅប្រគល់ សសយក ស្រុកព្រះស្តេច ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ មួយចំនួន
ក្នុងស្រុកព្រះស្តេច ។

អំណោយដែលប្រគល់ជូននាឱកាសនោះ មាន ៖ អង្ករ ៤០បេ , មី  ៤០កេស , ទឹកត្រី  ៤០យួរ ,  ទឹក ស៊ីអ៊ីវ  ៤០យួរ , អំបិល ៤០កញ្ចប់ , ស្ករស ៤០កញ្ចប់ , ត្រីខ ៤០ឡូ និង ប៊ីចេង  ៤០កញ្ចប់ ។ នេះបើ
តាមការឱ្យដឹងពីលោក មុត ភន ប្រធាន សសយក ស្រុកព្រះស្តេច ៕






អត្ថបទ ៖ គល់ គន្ធា

0 comments:

Post a Comment