Sunday, April 22, 2018

យុវជន សសយក ខេត្តព្រៃវែង ៤នាក់ ក្លាយជាអភិបាលរងស្រុក ក្រុង

News New: យើងសង្កេតឃើញថាជាបន្តបន្ទាប់យុវជនយើង ជាពិសេសជាយុវជនចេញពីសហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) ត្រូវបានថ្នាក់ដឹកនាំប្រគល់សេចក្តីទុកតែងតាំងជាអភិបាល អភិ បាលរង ខេត្ត រាជធានី ស្រុក ក្រុង ទូទាំងប្រទេស ដោយសារតែការខិតខំប្រឹងប្រែងបំរើកិច្ចការ ផល ប្រយោជន៍សង្គមជាតិជាបន្តបន្ទាប់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ។

ជាក់ស្តែងថ្មីនេះ មានយុវជនចំនួន ៤រូប ទៀតហើយ ដែលចេញពី សសយក ខេត្តព្រៃវែង ត្រូវបាន
ថ្នាក់ដឹកនាំតែងតាំងជា អភិបាលរងស្រុក ក្រុង ក្នុងខេត្តព្រៃវែង រួមមាន ៖
១.លោក ហ៊ុន ចាន់ដែន ប្រធាន សសយក ស្រុកពាមជរ ជាអភិបាលរងស្រុកពាមជរ
២.លោក ជា សារ៉ែម លេខាធិការដ្ឋាន សសយក ខេត្តព្រៃវែង ជាអភិបាលរងក្រុងព្រៃវែង
៣.លោក ហ៊ន សុផាត ប្រធាន សសយក ស្រុកមេសាង ជាអភិបាលរងស្រុកមេសាង
៤.លោក គង់ សំអូន អនុប្រធាន សសយក ស្រុកកំចាយមារ ជាអភិបាលរងស្រុកកំចាយមារ ។

អត្ថបទ៖ អារុណ

0 comments:

Post a Comment