Monday, April 23, 2018

តំណាងរាស្ត្រវ័យក្មេង ស សុខា ៖ គោលបំណងសំខាន់ ៣ ក្នុងការផលិតទូក ង វែងជាងគេ...

News New : ក្នុងកិច្ចសំភាសន៍ជាមួយអ្នកយកព័ត៌មាន របស់ទូរទស្សន៍ខេមរភូមិន្ទ ប៉ុស្ថិ៍លេខ ៥ នា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណ:កម្មការផលិតទូក ង វែងជាងគេ ដើម្បីឯតទគ្គ កម្មពិភពលោក បានបង្ហាញអំពីគោលបំណងសំខាន់ ៣ នៃការផលិតទូក ង នេះដូចខាងក្រោម ៖

១-រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូករបស់ខ្មែរ ចាប់តាំងពីសម័យ បុរាណ ជាពិសេសរំលឹកឡើងវិញនូវស្នារព្រះហស្ថ របស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ក្នុងការប្រើ ប្រាស់ទូក ជាមធ្យោបាយមួយក្នុងការការពារទឹកដី។

២-ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឲ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នារដៃដ៏អស្ចារ្យមួយ។

៣-ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអ ភិរក្សកេរដំណែលពីដូនតា។
-ដើម្បីបង្ហាញអោយពិភពលោកឃើញថា ខ្មែរយើងខ្លាំង អាចផលិតបានអ្វី ដែលអស្ចារ្យជាងគេលើ ពិភពលោក
  -ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាមរយ:ការកសាង ទូក ង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំង ឈើបន្តិចម្តងៗ
  -ដើម្បីបណ្តុះឆន្ទ:កូនខ្មែរយើង ឱ្យនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យសំរាប់ខ្មែរលើឆាកអន្តរជាតិ ចៀស វាងការយកពេលវេលាមានតំលៃ ទៅសេពគ្រឿងញៀន គ្រឿងស្រវឹង បង្ហោះម៉ូតូ និងក្មេងទំនើង ជា ដើម។

ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានអំពាវនាវដល់ ពុកម៉ែ បងប្អូន យុវជន យុវនារី ទាំងអស់ សូមអញ្ជើញចូលរួមជួយសាងសង់ទូក ង ដោយ ចាំងឈើទាំងមូលឱ្យក្លាយទៅជាទូក ង ដ៏អស្ចារ្យ ដែលអាចបំបែកឯតទគ្គកម្មពិភពលោកបាន នៅមុខសាលាខេត្តព្រៃវែង ( ចុងប៉ម) ដើម្បីបានជោគ ជ័យរួម ស្របតាមពាក្យស្លោកថា " ខ្មែរសាមគ្គី ខ្មែរឈ្នះ " ។

សូមបញ្ជាក់ថា ៖ ទូក ង វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក មានប្រវែង ៨៥ម៉ែត្រ និង មានចំណុះទូករហូតដល់ ១៧៩នាក់ ដែលរៀបចំផលិតដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងមានគណ:កម្មការ និងអនុគណ:កម្មការប្រតិបត្តិជាច្រើន៕




អត្ថបទ ៖ វណ្ណ:


0 comments:

Post a Comment