Tuesday, April 24, 2018

បណ្ឌិត ងិន​ បាណាល់ បង្ហាញលក្ខណៈពិសេសរបស់ទូក ង វែងជាងគេលើពិភពលោក !

News New : លោក ងិន​ បាណាល់ អនុប្រធានគណៈកម្មការផលិតទូក ង វែងជាងគេលើពិភព លោក បានគូសបញ្ជាក់អំពីលក្ខណៈពិសេសមួយចំនួន អំពីទូក ង វែងជាងគេលើពិភពលោក ដែលកំពុងដំណើរការផលិតថា ៖

ទី១៖ ទូកនេះធ្វើប្រវែង ៨៥ម៉ែត្រ ផ្ទុកចំណុះទូកសរុប ១៧៩នាក់។
ទី២៖ ទូកនេះធ្វើអំពីឈើគគីរ ដែលធននឹងទឹក។ ក្នុងនោះត្រូវប្រើឈើពី ៦ដើម ដើម្បីផលិត។ចំណែក ច្រវាទូកវិញ ធ្វើអំពីឈើស្រឡៅដែលមានទម្ងន់ស្រាល។
ទី៣៖ ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយឆ្លាក់ជាកន្ទុយហង្ស ភ្ជាប់ដោយក្បាច់រចនា​បុរាណ របស់ខ្មែរសុទ្ធសាធ ។
ទី៤៖ ចំ​ពោះសមាសភាពចំណុះទូកវិញ យកមក​ពី​ទាហាន​ជើងទឹក​ ១០០នាក់ នគរបាល​ជើងទឹក ៨០នាក់​ បូករួមកម្លាំងយុវជននិងប្រជាពលរដ្ឋស្ម័គ្រចិត្តមួយចំនួនទៀត សម្រាប់ត្រៀមបំរ៉ុង ផ្លាស់ ប្ដូរដៃគ្នា។

លោកបណ្ឌិតបន្តថា ការផលិតទូក ង នេះនៅមានលក្ខណៈពិសេសផ្សេងៗទៀត តែមិនទាន់លាត ត្រដាងទាំងស្រុងនៅឡើយ។

រហូតមកដល់ពេលនេះ ក្រុមជាងជំនាញកំពុងធ្វើយ៉ាងសស្រាកសស្រាំ ដោយមានមហាជន យុវជនចូលរួមធ្វើជារៀងរាល់ថ្ងៃ។ លោកបានអំពាវនាវដល់មហាជន យុវជនគ្រប់ស្រទាប់វណ្ណៈ អញ្ជើញចូលរួមធ្វើទូក ង វែងជាងគេលើពិភពលោកនេះ ដើម្បីភ្ជាប់និស្ស័យ ដោយអញ្ជើញទៅ​ទីតាំងផលិតនៅមុខសាលាខេត្តព្រៃវែង តំបន់ចុងប៉ម។



អត្ថបទ ៖ វណ្ណ:

0 comments:

Post a Comment