Wednesday, April 25, 2018

លោក ណុប ដារ៉ា ចែកអំណោយឯឧ. ស សុខា និងលោកជំទាវ ៥គ្រួសារ ក្នុងស្រុកព្រះស្តេច

News New : នារសៀលថៃ្ងទី២៥ ខែមេសា ឆ្នាំ២០១៨ លោក ណុប ដារ៉ា ប្រធានក្រុមការងារចុះជួយ
ស្រុកព្រះស្តេច របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងលោក មុត ភន ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះស្តេច រួមនឹងអាជ្ញាដែនដី  បាននាំយកអំណោយ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងលោកជំទាវ ទៅចែកជូនបងប្អូនពលរដ្ឋក្រីក្រ ចំនួន ៥គ្រួសារ  នៅឃុំ បន្ទាយចក្រី ដែលក្នុងមួយគ្រួសារៗ ទទួលបាន ៖  អង្ករ ២៥គ.ក្រ មី ១កេស ទឹកត្រី ១យួរ  ទឹកស៊ីអ៊ីវ ១យួ ត្រីខ ១ យួរ ស្ករស ១កញ្ចប់ អំបិល ១កញ្ចប់ និងថវិកា ៥០.០០០ រៀល។



អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment