Sunday, April 29, 2018

លោក ទូច វណ្ណ: ដឹកនាំក្រុមការងារចូលរួមចាំងឈើធ្វើ ទូក ង វែងជាងគេ ខេត្តព្រៃវែង...

News New : ដើម្បីចូលរួមគាំទ្រ និងអបអរសាទរកម្មវិធីផលិតទូក ង វែងជាងគេ ដើម្បីបំបែកឯតទគ្គ កម្មពិភព នាទឹកដីខេត្តព្រៃវែង ដែលដឹកនាំដោយឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា
ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ លោក ទូច វណ្ណ: ប្រធានក្រុមការងារចុះជួយ
ស្រុកស្វាយអន្ទរ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងក្រុមការងារចំនួន ២០នាក់
បានចូលរួម ចាំង ឈូស និងដាប់ឈើ ព្រមទាំងបង្ហាញអំពីអារម្មណ៍ផ្ទាល់ខ្លួនជុំវិញការផលិតទូក ង
ខាងលើនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។

សូមបញ្ជាក់ថា ៖ ទូក ង នេះ មានប្រវែង ៨៥ម៉ែត្រ និងមានចំណុះទូក ១៧៩នាក់ ត្រៀមបំបែកឯតទ គ្គកម្មពិភពលោក នាពេលឆាប់ៗខាងមុខ។








អត្ថបទ និងរូបភាព ៖ លោក សាន់ ផានិត



0 comments:

Post a Comment