Monday, April 30, 2018

ឯកឧត្តម ស សុខា ថ្លែងអំណរគុណមហាជនជាង ១ ៦០០នាក់ ដែលបានចូលរួម...

News New : ឯកឧត្តម ស សុខា ប្រធានគណ:កម្មការផលិតទូក ង វែងជាងគេ បានថ្លែងអំណរគុណ
ដល់ពុកម៉ែ បងប្អូន យុវជនយុវនារីខ្មែរ ចំនួន ១ ៦២៧នាក់ ដែលបានចូលរួមកាប់គាស់ ឈូសឆាយ ដាប់ឈើ ធ្វើទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នាទឹកដីខេត្តព្រៃវែង រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា ៖ បើយោងតាមរបាយការណ៍គណ:កម្មការផលិតទូក ង វែងជាងគេ បានឱ្យដឹងថា ៖ ដោយគិតចាប់ពីថ្ងៃទី១៤ ខែមេសា រហូតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មានមហាជន គ្រប់ ស្រទាប់វណ្ណ: បានចូលរួមផលិតទូក ង វែងជាងគេ ដើម្បីបំបែកពិភពលោក សរុប ១.៦២៧ នាក់ ។

ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ បន្តចូលរួមផលិតទូក ង នេះ ដើម្បីភ្ជាប់និស្ស័យ និង ជាមោទនភាពជាតិខ្មែរយើង នៅទីតាំងផលិតមុខសាលាខេត្តព្រៃវែង តំបន់ ចុងប៉ម ។

















អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment