Saturday, April 28, 2018

២ចំណុច ធ្វើឱ្យលោក សម រង្ស៊ី និងលោក កឹម សុខា បានចូលរួមបោះឆ្នោត ខែកក្កដា ខាងមុខ

News New : ចុងសប្តាហ៍នេះ News New សូមធ្វើបទវិភាគមួយ ក្រោមចំណងជើងថា " លោក សម រង្ស៊ី និងលោក កឹម សុខា អាចនឹងបានចូលរួមបោះឆ្នោត​ ខែកក្កដា ដោយសំអាងហេតុផល " ។
យើងដឹងហើយថា គណបក្សសង្គ្រោះជាតិ បង្កើតឡើងក្រោមការច្របាច់បញ្ចូលគ្នា រវាងថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗមួយចំនួនធំ ចេញមកពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលមាន លោក សម រង្ស៊ី ជាប្រធាន លោក កឹម សុខា ជាអនុប្រធាន​ ។ ប៉ុន្តែក្រោយមក គឺ គណបក្សសង្គ្រោះ
ជាតិ នេះ ក៏ត្រូវបានតុលាការកំពូលរំលាយចោល មូលហេតុថ្នាក់ដឹកនាំ និង មន្ត្រីកំពូលៗរបស់បក្ស
នេះ ប្រព្រឹត្តខុសច្បាប់ ។ ក្នុងនោះដែរ លោក កឹម សុខា ត្រូវជាប់ឃុំឃាំង ក្នុងពន្ធធនាគារ។ ចំណែក
ឯលោក សម រង្ស៊ី ក៏ត្រូវនិរទេសខ្លួនទៅក្រៅប្រទេស ព្រោះត្រូវគេចចេញពីបណ្តឹងជាច្រើន។ លើស
ពីនេះទៅទៀត អ្នកនយោបាយសំខាន់ៗរបស់អតីត នៃគណបក្សសង្គ្រោះជាតិ នោះ ក៏ត្រូវតុលាការ កាត់ទោស មិនឱ្យធ្វើនយោបាយរយ:ពេល ៥ឆ្នាំទៀត។ ដូច្នោះ គណបក្សសង្គ្រោះជាតិ ក៏លែងមាន
វត្តមានធ្វើនយោបាយក្នុងប្រទេសកម្ពុជាដែរ ។

ឈរលើបញ្ហាទាំងអស់នេះ ទើបមន្ត្រីសំខាន់ៗ របស់អតីតគណបក្សសង្គ្រោះជាតិ ប្រឹងប្រែងពុះពារ
គ្រប់រឿងនៅក្រៅស្រុក ដើម្បីស្តារបញ្ហានយោបាយ អោយអតីតគណបក្សសង្គ្រោះជាតិ រស់ឡើង។
ជាក់ស្តែងលោក សម រង្ស៊ី បានបង្កើត ចលនាសង្គ្រោះជាតិ ដើម្បីប្រមែប្រមូលមន្ត្រី អតីតគណបក្ស
គណបក្សសង្គ្រោះជាតិ និងគាំទ្រខ្លួនមួយចំនួន​ ចូលរួមក្នុងចលនានេះ ព្រមទាំងបានដើរតាមបណ្តា
ប្រទេសមួយចំនួន ដើម្បីស្វែងរកការគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ឱ្យរស់ឡើងវិញ ។ ជាងនេះ ទៅទៀត កូនស្រីលោក កឹម សុខា​ ក៏បាន និង កំពុងប្រឹងប្រែងលើឆាកអន្តរជាតិដូចគ្នា ទាមទារការ
ដោះលែងឪពុករបស់ខ្លួនពីពន្ធធនាគារ។ ជាលទ្ធផលមកដល់ពេលនេះ មិនទាន់ទទួលបានផលល្អ
នៅឡើយ ។ ដូច្នោះ តើវាសនាអតីតគណបក្សសង្គ្រោះជាតិ អាចរស់ឡើងវិញបានទេ ? ចំលើយ គឺ គ្មានទេ បាត់រហូតហើយ ។ អ៊ីចឹង តើលោក សម រង្ស៊ី និងលោក កឹម សុខា អាចបានប្រឡូកចូលក្នុង
នយោបាយបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះដែររឺទេ ?
ចំលើយ គឺ អាច ព្រោះពួកគាត់នៅមានគណបក្សមួយម្នាក់ទៀត ហើយថែមទាំងបានចុះបញ្ជី ជាផ្លូវ ច្បាប់ត្រឹមត្រូវ នៅ គ.ជ.ប រួចហើយពេលថ្មីៗនេះ គ្រាន់តែអ្នកឈរឈ្មោះប្រធានបក្ស គឺជាអ្នកផ្សេង ប៉ុន្តែគេអាចសន្និដ្ឋានថា ពួកគាត់នៅតែមានឥទ្ធិពលដដែល គឺគណបក្ស ភ្លើងទៀន អតីតគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស អតីតរបស់លោក កឹម សុខា ដែរ។តាមសាច់រឿង និងហេតុផលខាងលើ លោក សម រង្ស៊ី និង លោក កឹម សុខា នៅតែអាចមកចូលរួម  យុទ្ធនាការណ៍បោះឆ្នោត បានដដែល ក្នុងពេលឆាប់ៗនេះ ដោយសំអាង ចំណុច ខាងក្រោម ៖

ចំណុចទី១ ៖ បដិភាគសងខាងរវាងរាជរដ្ឋាភិបាលកម្ពុជា និងលោក សម រង្ស៊ី , លោក កឹម សុខា គឺ
លោក សម រង្ស៊ី អាចនឹងត្រូវបានលើកលែងបទចោទប្រកាន់ទាំងឡាយ ដោយមានកិច្ចអន្តរាគម​ពី ព្រះមហាក្សត្រ តាមរយ:នាយករដ្ឋមន្ត្រី អាចធ្វើនយោបាយបាន តែមិនមែនគណបក្សសង្គ្រោះជាតិ
ទេ។ ដូច្នោះលោក សម រង្ស៊ី អាចនឹងទៅកាន់គណបក្ស ភ្លើងទៀន ហើយលោក កឹម សុខា អាចទៅ
គណបក្ស សិទ្ធិមនុស្ស ដូចមុន។

ចំណុចទី២ ៖ អាចកើតបានដូច ចំណុចទី១ ដោយហេតុថា លោក សម រង្ស៊ី ដើរទាមទាក្រៅប្រទេស
អាចធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា គិតគូរខ្លះ និងចង់បញ្ចប់បញ្ហានេះដែរ។ អ៊ីចឹង រាជរដ្ឋាភិបាលកម្ពុជា អាចបន្ទន់ឥរិយាបថខ្លះ ។ ប៉ុន្តែការទាមទាររបស់លោក សម រង្ស៊ី ខ្ពស់ពេក ចង់បានអតីតគណបក្ស
សង្គ្រោះជាតិ មកវិញ និងអ្នកនយោបាយជាង ១០០នាក់ បានសិទ្ធិធ្វើនយោបាយដូចដើម វាជារឿង
មិនអាចទៅរួច ព្រោះជាច្បាប់របស់ប្រទេស ដោយសារគណបក្សសង្គ្រោះជាតិ និង អ្នកនយោបាយ
ទាំងនោះ ធ្វើខុសច្បាប់។ បើឱ្យគណបក្សសង្គ្រោះជាតិ ដូចដើមវិញ តទៅគ្មានអ្នកគោរពច្បាប់ទៀត
ទេ។ម្យ៉ាងទៀតទាំងលោក សម រង្ស៊ី និងលោក កឹម សុខា សុទ្ធតែមានទោសជាប់ខ្លួនទៀត។ដូច្នោះ
បដិភាគនេះ ប្រហែលជាអាចទៅរួចត្រឹមតែអនុញ្ញាតឱ្យលោក សម រង្ស៊ី និង លោក កឹម សុខា រួចពី ការចោទប្រកាន់មកធ្វើនយោបាយបាន រឺអាចរួចទាំងអ្នកនយោបាយជាង ១០០នាក់ទៀត។ ប៉ុន្តែគឺ
នៅតែគ្មានគណបក្សសង្គ្រោះជាតិ ដដែល ។


បញ្ជាក់ ៖ អត្ថបទខាងលើនេះ គ្រាន់តែជាបទវិភាគនយោបាយ របស់ News New ប៉ុណ្ណោះ ។
អត្ថបទ ៖ ខ្សាច់សមុទ្រ

0 comments:

Post a Comment