Friday, April 27, 2018

អាជ្ញាធរគួរធ្វើ ៣ចំណុច ដើម្បីកុំឱ្យមានការរិះគន់រឿងសង់រោងបុណ្យ ការ លើផ្លូវសាធារណ:

News New: មិនថាអ្នកលេង Facebook រឺអ្នកធ្វើដំណើរទេ សូម្បីតែអ្នកដែលបានឃើញរូបភាពនៃការ
សាងសង់រោងបុណ្យ រោងការ និងរោងពិធីផ្សេងៗ នៅលើផ្លូវសាធារណ: តែងនាំគ្នារិះគន់ខ្លាំងៗ ថា
យកចំណីផ្លូវធ្វើកម្មសិទ្ធិខ្លួនឯង មិនគិតគេឯង បង្កឱ្យគេស្ទះចរាចរណ៍គ្រប់គ្នា ពិសេសពួកគាត់តែង រិះគន់ដល់អាជ្ញាធរដែនដី ដែលអនុញ្ញាតច្បាប់ ឱ្យសាងសង់ថែមទៀតផង ។ ត្រង់ចំណុចនេះ News
New យល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ច ជាស្ថាប័នមួយនៅកណ្តាល ពិបាកទាំងសងខាង (បាត ដៃក៏សាច់ខ្នងដៃក៏សាច់) មានន័យថា បើអាជ្ញាធរ មិនអនុញ្ញាតឱ្យបងប្អូនពលរដ្ឋសាងសង់រោង ត្រូវ
ពួកគាត់រិះគន់ថា មិនយល់មួយជីវិត ឬយូរៗ ទើបធ្វើកម្មវិធីនេះម្តងសោះ  តែបើអាជ្ញាធរអនុញ្ញាតឱ្យ ត្រូវពលរដ្ឋអ្នកជិតខាង ឬអ្នកធ្វើដំណើរ និងអ្នកលេង Facebook រិះគន់ថា អាជ្ញាធរអនុញ្ញាតច្បាប់ ឱ្យ
គេសាងសង់ មិនគិតដល់ការកកស្ទះ អាជ្ញាធរចង់លុយ ជាដើម ។

ចំពោះបញ្ហាខាងលើនេះ News New យល់ថា អាជ្ញាធរគួរធ្វើ ៣ចំណុច ដូចខាងក្រោម ៖
១. អាជ្ញាធរ មុននឹងអនុញ្ញាតឱ្យពលរដ្ឋសាងសង់រោងពិធីអ្វីមួយ នៅលើផ្លូវ ត្រូវចុះមកសិក្សាពីទំហំ
ផ្លូវ និងទំហំរោង ព្រមទាំងចង្វាក់ចរាចរណ៍នៅចំណុចនោះ ។ តើអាចធ្វើរោងបានទេ? បើធ្វើបានតើ
ត្រូវធ្វើទំហំប៉ុណ្ណា?

២.អាជ្ញាធរគួរសិក្សាអំពីស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋ ដែលគាត់មកសុំច្បាប់សាងសង់រោងពិធី
ផ្សេងៗនោះ តើកម្មវិធីអាចធ្វើកន្លែងផ្សេងបានទេ ? បើមង្គលការ តើអាចធ្វើនៅហាងបានទេ? លើក
លែងតែពិធីបុណ្យសព រឺបុណ្យមួយចំនួនទៀត ដែលពិបាករកកន្លែងផ្សេង ប៉ុន្តែត្រូវគិតដែរ ដូចក្នុង
ចំណុចទី១ ខាងលើដែរ។

៣.បើធ្វើរោងពិធីផ្សេងៗ នៅលើផ្លូវហើយ ត្រូវមានស្លាកសញ្ញាបញ្ជាក់ថា នៅខាងមុខមានរោងពិធី
និងមានអ្នកសម្រួលចរាចរណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងការកកស្ទះ និងគួរមានសមត្ថកិច្ច នៅខាង
មុខ ឬ ខាងក្រោយរោង ដើម្បីហាមឃាត់អ្នកបើកបរលឿនៗ ដែលអាចបង្កគ្រោះថ្នាក់ ដល់អ្នកចូល រួមនៅក្នុងរោងពិធីនោះ ។

អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment