Thursday, April 5, 2018

លោក ស សុខា សំដែងការសោកស្តាយចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត ស៊ិន វិសាល...

News New : ព្រឹកថ្ងៃសុក្រ ០៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ លោក ស សុខា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សសុខា និងជាតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជាអនុប្រធាន ស.ស.យ.ក និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានអញ្ជើញចូលរួមពិធី បុណ្យសពលោកវេជ្ជបណ្ឌិត ស៊ិន វិសាល សមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា  ដែលបានបាត់ បង់ជីវិត កាលពីថ្ងៃទី៤ ខែមេសា កន្លងទៅថ្មីៗនេះ ដោយគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានសំដែងនូវទឹកចិត្តសោកស្តាយ និង អាឡោះអាល័យពន់ ពេកចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត ព្រោះវាជាការបាត់បង់នូវធនធានមនុស្សដ៏ល្អ ១រូប ដែល បានលះបង់ទាំងកំលាំងកាយ ចិត្ត ទាំងស្មារតី ក្នុងការចូលរួមបំរើសង្គមជាតិមាតុភូមិយើង មិនអាច បំភ្លេចបាន ។ ជាងនេះទៅទៀត លោក ស សុខា ថាលោកវេជ្ជបណ្ឌិត ស៊ិន វិសាល បានចូលរួមក្នុង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជាច្រើនឆ្នាំ និង បានជួយពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពល រដ្ឋទូទាំងខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ បានរាប់ម៉ឺននាក់ ប្រកប
ដោយទឹកចិត្តអាណិតស្រលាញ់ខ្មែរ គួរជាទីមោទន: ។

ជាទីបញ្ចប់លោក ស សុខា បានលើកដៃបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំង ឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត សូមបានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ ៕











អត្ថបទ ៖ អារុណ

0 comments:

Post a Comment