Sunday, April 8, 2018

ទិដ្ឋភាពទាំងស្រុង ៖ លោក ទូច វណ្ណ: និងលោកអភិបាលស្រុកស្វាយអន្ទរ រៀបចំអបអរឆ្នាំថ្មី

News New : ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ កន្លងថ្មីៗ នេះ លោក ទូច វណ្ណ: ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ របស់សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្ត ព្រៃវែង អនុប្រធាន និងសមាជិក រួមនឹងលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរង ស្រុក លោកមេឃុំ ព្រមទាំងប្រធាន អនុប្រធាន និងសមាជិក សសយក ស្រុកស្វាយអន្ទរ និងដោយ មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងភូមិបឹង ឃុំស្វាយអន្ទរ ជាច្រើននាក់ផងនោះ បានរៀបចំពិ ធីសូត្រមន្តលើករាសី ជប់លៀង លេងល្បែងប្រជាប្រិយ និង រាំកំសាន្ត នៅផ្ទះក្មេងកំព្រា ពីរនាក់បង ប្អូនក្នុងភូមិបឹង ឃុំស្វាយអន្ទរ ។

បើតាមលោក លីនី ភីដែន ប្រធាន សសយក ស្រុក បានបញ្ជាក់ថា ដើម្បីបង្កើនសាមគ្គីភាពរវាងយុវ
ជន និងយុវជន យុវជន និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំស្រុក រឺ ឃុំ
ភូមិ អោយកាន់តែស្និទ្ធស្នាលថែមទៀត ទើបរៀបចំបង្កើតកម្មវិធីនេះឡើងដែលមានអ្នកចូលរួមជាង
១០០នាក់ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។

លោក ទូច វណ្ណ: ក្នុងនាមក្រុមការងារចុះជួយ ក៏បានបញ្ជាក់ផងដែរថា ៖ ដោយអនុវត្តតាមទិសដៅ
របស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌល
ព្រៃវែង ក៏ដូចជាលោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ទើបលោក និងក្រុមការងារ បានរៀបចំឱ្យមានពិធីអបអរសាទរឆ្នាំថ្មី ដោយមានទាំងពិ ធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ ទទួលអាហារសាមគ្គី និងរាំលេងចង្វាក់ ប្រពៃណីខ្មែរផងដែរ៕





















 អត្ថបទ ៖ សាន់ ផានិត




0 comments:

Post a Comment