Monday, April 30, 2018

លោក ពូក កុសល់ នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ៥គ្រួសារ ក្នុងស្រុកស្វាយអន្ទរ

News New : នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ពូក កុសល់ ប្រធានក្រុមការងារចុះ ជួយឃុំមេបុណ្យ នៃក្រុមការងារចុះជួយស្រុកស្វាយអន្ទរ  របស់ ស.ស.យ.ក ខេត្តព្រៃវែង និង អនុ ប្រធាន ព្រមទាំងសមាជិក សហការជាមួយ ស.ស.យ.ក ស្រុក និង ស.ស.យ.ក ឃុំមេបុណ្យ បាន នាំយកអំណោយឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក និងជា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ចែកជូនពលរដ្ឋក្រីក្រ ចំនួន ៥គ្រួសារ នៅក្នុងឃុំមេបុណ្យ ។

អំណោយដែលបានផ្តល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន : មី ១កេស , អង្ករ ២០ គីឡូក្រាម , ត្រីខ កំប៉ុង ១យួរ, ទឹកត្រី ១យួរ,ទឹកស៊ីអីុវ ១យួរ, ស្ករស ១គីឡូក្រាម , ប៊ីចេង ១កញ្ចប់ , អំបិល ១កញ្ចប់ , សាប៊ូ ១កញ្ចប់, ប្រេងឆា ១ដប, កាបូបស្ពាយ ១ និងថវកា ចំនួន ៤ម៉ឺនរៀល។ សរុបថវិកាអស់ចំនួន ១ ០៨៧ ៥០០រៀល (មួយលានប្រាំបីម៉ឺនប្រាំពីរពាន់ប្រាំរយរៀល)៕




អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment