Monday, April 9, 2018

លោក ហេង ចំរើន បញ្ជាក់ថា ក្លោងទ្វារសង្ក្រាន្តព្រៃវែង មានអត្ថន័យអស្ចារ្យ ៣ចំណុច....

News New : បន្ទាប់ពីក្លោងទ្វារសង្ក្រាន្តព្រៃវែង បានតាំងបញ្ឈរនៅច្រកចូលក្រុងព្រៃវែង រួចមក មាន ការលើកសរសើរគ្រប់ៗគ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង និងអ្នកធ្វើដំណើរឆ្លង កាត់តាមផ្លូវនោះ ជាពិសេសអ្នកលេង Facebook បាននាំគ្នាយករូបក្លោងទ្វារនេះ ទៅសរសេរបង្ហោះ កោតសរសើរស្នាដៃ នៃការរចនាម៉ូដបែបខ្មែរដ៏អស្ចារ្យនេះ ។ លើសពីនេះទៅទៀត សូម្បីតែលោក ណុប បញ្ញារិទ្ធ តារាចំរៀងប្រចាំផលិតកម្មហង្សមាស ក៏សរសេរបង្ហោះកោតសរសើរដែរ។

តើក្លោងទ្វារសង្ក្រាន្តព្រៃវែង នេះអត្ថន័យ បែបណា ?
បើតាមលោក ហេង ចំរើន ប្រធានអនុគណ:កម្មការរចនា និងតុបតែងលំអ នៃព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែង នេះ បានបញ្ជាក់អត្ថន័យ នៃក្លោងទ្វារនេះ ៣ចំណុច ដូចខាងក្រោម ៖

១.ផ្តើមចេញពីសិក្សាលើទីតាំង អំពីប្រវត្តិសាស្រ្ត និងសក្តានុពលនៃខេត្ត ជំនឿនៃប្រជាជន នៅក្នុង តំបន់។ ឈ្មោះនៃខេត្តព្រៃវែង ផ្តើមដោយព្រៃ ដែលបានន័យថាខេត្តនេះសំបូរទៅដោយព្រៃឈើ ។ម្យ៉ាងវិញទៀតខេត្តនេះ សំបូរទៅដោយវល្លិ៍ឈើ និងមានសក្តានុពលកសិកម្ម គឺផលិតផលស្រូវ ជា ហេតុនាំឲ្យមានការជ្រើសរើសយកគួរស្រូវ និងវល្លិ៍មកធ្វើជាគំនិតនៃការគូសរចនា។

២.រចនាបថជាគោលគឺភ្ញីវល្លិ ហើយមានការលាយបញ្ចូលនូវរចនាបថពីរផ្សេងទៀតគឺភ្ញីទេស និង ក្បាច់អង្គរ ជារួមយើងប្រើប្រាស់រចនាបថបុរាណទាំងបីខាងលើលាយបញ្ចូលគ្នា។

៣.រូបទេវតាជាតំណាងឲ្យការជូនពរឆ្នាំថ្មី សិរីសួស្តីដល់ប្រជាជនទាំងអស់គ្នា និងជាពិសេស ជូនពរ ដល់អ្នកដំណើរកំសាន្តទាំងឡាយដែលបានមកលេងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងឆ្នាំ២០១៨។


អត្ថបទ ៖ អារុណ




0 comments:

Post a Comment