Monday, April 9, 2018

លោក ប៉ែត ចាន់រដ្ឋា នាំអំណោយឯឧ. ស សុខា និងលោកជំទាវ ជូនពលរដ្ឋស្រុកស្វាយអន្ទរ

News New : នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ លោក ប៉ែត ចាន់រដ្ឋា​ ប្រធានក្រុមការងារចុះ
ជួយឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងក្រុមការងារ
បាននាំយកអំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាព
សហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ចែកជូនពលរដ្ឋក្រីក្រចំនួន០៣គ្រួសារ រស់នៅក្នុងឃុំព្រៃខ្លា
ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

អំណោយដែលបានផ្តល់ជូន ក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កកេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ប្រេងឆា ២ដប , អំបិល ១កញ្ចប់, ត្រីខ ១យួរ និងថវិកា ៤ម៉ឺនរៀលផងដែរ៕

អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment