Monday, May 28, 2018

CPP ចាប់បានលេខរៀងទី២០ ជាប្រថ្នូល របស់ CPP ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨ នេះ...

News New : បើផ្អែកតាមលទ្ធផល នៃការចាប់ឆ្នោតយកលេខរៀងគណបក្សនយោបាយ លើសន្លឹក ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ឆ្នាំ២០១៨ នេះ គណបក្សប្រជា ជនកម្ពុជា ឈរនៅលេខរៀងទី២០ ។ តើលេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា នេះ បាន
ដោយទេវតារៀបចំ ឬយ៉ាងណា?

យើងឃើញហើយថា  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅក្នុងប្រទេសកម្ពុជា  ចាប់ផ្តើមពីឆ្នាំ
១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ ។ នីតិកាលទី១ ឆ្នាំ១៩៩៣ គណបក្ស ហ៊្វុនស៊ិនប៊ិច ឈ្នះឆ្នោតទី
១ គណបក្សប្រជាជនកម្ពុជា ទី២ ពេលនោះ ប្រទេសកម្ពុជា មាននាយករដ្ឋមន្ត្រី ២រូប គឺសម្តេចក្រុម
ព្រះ នរោត្តម រណឬទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និង សម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីទី២ ។ ប៉ុន្តែចាប់តាំងពីនីតិកាលទី២ ឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន គឺ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត
ទី១ រហូត ដែលគិតមកដល់ឆ្នាំ២០១៨ នេះ គឺរយ:ពេល ២០ឆ្នាំគត់។ ដូច្នោះ ថ្ងៃនេះ គណបក្សប្រជា
ជនកម្ពុជា ចាប់បានលេខរៀងទី២០ វាជាប្រថ្នូលមួយបញ្ជាក់ថា រយ:ពេល ២០ឆ្នាំ គឺគិតពីឆ្នាំ១៩៩៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា គឺនៅតែជាអ្នកឈ្នះឆ្នោត ២០ឆ្នាំ ត្រូវទៅនឹងលេខរៀងទី២០ តែម្តង ដែលនេះជាព្រហ្មលិខិតរឺជាការកំណត់ទេវតា សម្រាប់ឱ្យ
គណបក្សប្រជាជនកម្ពុជា បន្តរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និង អភិវឌ្ឍប្រទេសជាតិយើង ជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទ ៖ វណ្ណ:អារុណ

Sunday, May 27, 2018

សសយក ស្រុកកំពង់ត្របែក ចែកអំណោយឯឧ. ស សុខា និងលោកជំទាវជូនពលរដ្ឋ ៥គ្រួសារ...

News New : នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ជិន ចាន់ធីវ តំណាងលោកឩកញ៉ា នី សម្បត្តិ ប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក របស់ សសយក ខេត្តព្រៃវែង បាននាំយក អំណោយឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ចែកជូន ពលរដ្ឋក្រីក្រមានជំងឺពិការចំនួន ៥គ្រួសារ មកពី ៥ភូមិ ស្ថិតនៅក្នុងឃុំថ្កូវ ដែលមួយគ្រួសារៗទទួល គ្រឿងឩបភោគ បរិភោគ និងថវិកា ៤ម៉ឺនរៀល។


អត្ថបទ ៖ អារុណ

Saturday, May 26, 2018

លោក សុខ ឌី ចែកអំណោយឯឧ. ស សុខា ជូនពលរដ្ឋក្រីក្រ ក្នុងឃុំក្រាំងតាយ៉ង ស្រុកពាមជរ

News New : នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នេះ លោក សុខ ឌី ប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយឃុំក្រាំងតាយ៉ង តំណាងលោក ឈឹម ផាន់ណា  ប្រធានក្រុមការងារ ស.ស.យ.ក  ចុះ ជួយស្រុកពាមជរ របស់ ស.ស.យ. ក ខេត្តព្រៃវែង និងសហការី ព្រមទាំង ស.ស.យ.ក ស្រុក ស.ស.យ.ក  ឃុំក្រាំងតាយ៉ង បាននាំយកនូវអំណោយឯកឧត្តម ស សុខា  អនុប្រធានសហភាពសហព័ន្ធ
យុវជនកម្ពុជា និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ០២គ្រួសារ រស់នៅភូមិក្រាំង តាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។

អំណោយ ដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករនាងមិញ ២៥គីឡូក្រាម មី ១កេស , ទឹក
ស៊ីអ៊ីវ ១យួរ , ទឹកត្រី ១យួរ , ប្រេងឆា ១ដបធំ និងថវិកា ៤ម៉ឺនរៀល។




អត្ថបទ ៖ អារុណ

លោក មាស សុខុម ចែកអំណោយឯឧ ស សុខា ជូនពលរដ្ឋ ២គ្រួសារ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ

News New : នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នេះ លោក មាស សុខុម ប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយឃុំកំពង់ប្រាសាទ តំណាងលោក ឈឹម ផាន់ណា ប្រធានក្រុមការងារ ស.ស.យ.ក ចុះ ជួយស្រុកពាមជរ របស់ ស.ស.យ. ក ខេត្តព្រៃវែង និងសហការី ព្រមទាំង ស.ស.យ.ក ស្រុក ស.ស.យ.ក  ឃុំកំពង់ប្រាសាទ បាននាំយកនូវអំណោយឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធ
យុវជនកម្ពុជា និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ០២គ្រួសារ រស់នៅភូមិ ទឹក វឹល ឃុំកពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង ។




អត្ថបទ ៖ អារុណ


Thursday, May 24, 2018

ឯកឧត្តម ខេង ច័ន្ថា គោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសខួបកំណើត

News New : នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ ឯកឧត្តមឧកញ៉ា ខេង ច័ន្ថា ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលគោរពជូនពរសម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ក្នុង
ឱកាសខួបកំណើត ៨៤ ឈានចូល ៨៥ឆ្នាំ នៅភូមិគ្រឹះសម្តេច រាជធានីភ្នំពេញ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តមឧកញ៉ា ខេង ច័ន្ថា និងលោកជំទាវ ព្រមទាំងសហការី សូម
គោរពជូនពរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេច និងលោកជំទាវ ព្រមទាំងបុត្រា
បុត្រី ចៅប្រុសចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរជាង
រយវស្សា ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភាជាតិ ជានិច្ចនិរន្តរ៍តរៀងទៅ។



អត្ថបទ ៖ អារុណ

Wednesday, May 23, 2018

មានការភ្ញាក់ផ្អើលពេលដឹងថា គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តព្រៃវែង ធ្វើរឿងមួយ

News New : បន្ទាប់ពីលេចចេញនូវរូបភាព និងសកម្មភាពជាក់ស្តែង របស់ក្រុមគ្រូពេទ្យ និងបុគ្គលិក
នៃមន្ទីរពេទ្យខេត្តព្រៃវែង បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋអនាថាគ្មានទីពឹង ដែលមាន ជំងឺសតិអារម្មណ៍ ប្រកបដោយការយកចិត្តទុកដាក់បំផុត ពិសេសបុគ្គលិកនៃមន្ទីរពេទ្យខេត្តព្រៃវែង
មើលថែទាំ ព្រមទាំងងូតទឹកឱ្យអ្នកជំងឺទៀត។ នេះសបញ្ជាក់ពីការទទួលខុសត្រូវ ប្រកបវិជ្ជាជីវ: និង ទឹកចិត្តអាណិតអាសូរដល់ខ្មែរដូចគ្នា ពិតជាគួរឱ្យកោតសរសើរណាស់ ។

 អត្ថបទ ៖ អារុណ
ប្រភព ៖ Facebook

ពលរដ្ឋបន្តរិះគន់ការសាងសង់ស្ថានីយ៍ប្រេងឥន្ធន:ជាង ១០កន្លែង លើផ្លូវ១៩៨៦ ក្នុងខណ្ឌសែនសុខ

News New : មានការរិះគន់ជាបន្តបន្ទាប់ មិនថា តែតាមបណ្តាញសារព័ត៌មាន អ្នកលេងប្រព័ន្ធផ្សព្វ ផ្សាយសង្គម ( Facebook) នោះទេ គឺមានទាំងការនិយាយតៗគ្នាពីមួយ ទៅមួយ ការនិយាយជជែក
គ្នានៅតាមតុកាហ្វេ ទាក់ទងចម្ងល់ថា តើហេតុអ្វីបានជានៅលើកំណាត់ផ្លូវលេខ ១៩៨៦ ( ដែលគេ និយមហៅថា ផ្លូវ អាយូ) ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ត្រឹមស្តុបត្រឡោកបែក ដល់ស្តុប ផ្សារដីហុយ ប្រវែងតែជាង១គីឡូម៉ែត្រសោះ បែរជាមានស្ថានីយ៍ប្រេងរហូតដល់ជាង ១០កន្លែងទៅ ហើយ ?

ត្រង់នេះ អ្នករិះគន់ចោទជាសំណួរបន្តទៀតថា តើការសាងសង់ស្ថានីយប្រេងឥន្ធនៈ ជាប់ៗគ្នាបែប នេះ មានគិតដល់គោលការណ៍បច្ចេកទេស ឬបទដ្ឋាន និងសេចក្តីណែនាំនានា របស់ក្រសួងរៀបចំ ដែនដីនគរូមនីកម្ម និងសំណង់ ដែលបានកំណត់ដែរឬទេ? ក្នុងការធានានូវហានិភ័យផ្សេងៗ ដែល អាចកើតឡើង ជាយថាហេតុនោះ?

លើសពីនេះទៅទៀត បច្ចុប្បន្ននេះ គេឃើញមានស្ថានីយ៍ប្រេងឥន្ធន:ថ្មីមួយទៀត ក្នុងទីតាំងដីឡូត៍ ជាប់ស្ថានីយ៍ប្រេង លឹម ឡុង កំពុងសាងសង់យ៉ាងប្រញាប់ប្រញាល់ជារៀងរាល់ថ្ងៃ  ដែលនេះជាទី តាំងទី១១ ហើយ សំរាប់ផ្លូវមួយខ្សែនេះ។

ប្រជាពលរដ្ឋមួយចំនួនធំ បានលើកឡើងថា ពួកគាត់មានជំនឿលើការដឹកនាំ របស់រាជរដ្ឋាភិបាល ប៉ុន្តែពួកគាត់មិនសូវមានជំនឿលើមន្ត្រីមួយក្តាប់តូច ដែលតែងតែឃុបឃិតគ្នា ជាមួយឈ្មួញ ដើម្បី បំរើផលប្រយោជន៍ផ្ទាល់ខ្លួន ចៀសជាងផលប្រយោជន៍ជាតិរួមនោះ៕


អត្ថបទ ៖ អារុណ

តំណាងរាស្ត្រវ័យក្មេងលោក ស សុខា ចូលរួមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស...

News New : លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង បានចូលរួមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអង្គការវេទិកាគណបក្សនយោបាយអាស៊ី (ICAPP) និងអង្គការគណបក្សនយោបាយ ក្នុង សភាអឺរ៉ុប ប្រកាសទទួលស្គាល់ជាផ្លូវការតួនាទី របស់សម្តេច ជាប្រធានស្ថាបនិកកិត្តិយស នៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council) ដែលជាស្ថាប័នមួយរបស់ ( ICAPP) នាពេលថ្មីៗ នេះ។

ខាងក្រោមជាខ្លឹមសារលិខិតរបស់លោក ស សុខា គោរពជូនសម្តេចតេជោ ហ៊ុន សែន  ៖






អត្ថបទ ៖ ចិត្រា


Sunday, May 20, 2018

តំណាងរាស្ត្រវ័យក្មេងលោក ស សុខា អំពាវនាវចូលរួមបរិច្ចាគឈាម នៅថ្ងៃទី៣ មិថុនា ខាងមុខ...

News New : ដោយមើលឃើញថានៅតាមមន្ទីរពេទ្យរដ្ឋនានា កំពុងតែត្រូវការឈាមជាចាំបាច់ដើម្បី ទុកសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរយើង ពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងជាលំដាប់នោះ  នាថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១៨  ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃ ខាងមុខ លោក ស សុខា
តំណាងរាស្ត្រមណ្ឌលព្រៃវែងនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ​ និងលោកស្រី បានរៀបចំយុទ្ធនាការបរិច្ចាគឈាម លើកទី២ នៅហ៊ីម៉ាវ៉ារី  លើផ្លូវព្រះស៊ីសុវត្ថិ  ភ្នំពេញ ( ជាប់មហោស្រពចតុមុខ ) ក្រោមន័យថា " មួយ
កំប្លោក សង្គ្រោះជីវិតមនុស្ស បីនាក់ " ។

ក្នុងន័យនេះ លោក ស សុខា និងលោកស្រី សូមអំពាវនាវដល់ពុកម៉ែបងប្អូន យុវជន យុវនារី សិស្ស
និស្សិតទាំងអស់ អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីទុកសង្គ្រោះជីវិតមនុស្ស ដែល បាន និង កំពុង ឈាមជាចាំបាច់ អោយបានច្រើនកុះករ ។

សូមបងប្អូន ដែលមានចំណាប់អារម្មណ៍ចូលរួមបរិច្ចាគឈាមនេះ ទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ
០១៦ ៨៧១​ ៧៦០ អោយបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ៕





អត្ថបទ ៖ អារុណ


លោក ទូច វណ្ណ: ដឹកនាំយុវជន និងអាជីវករ ១៧៩នាក់ ចូលរួមធ្វើទូក ង វែងជាងគេលើពិភពលោក

News New : នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ទូច វណ្ណ: ប្រធានក្រុមការងារចុះ
ជួយស្រុកស្វាយអន្ទរ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង​ លោក លីនី ភីដែន ប្រធាន សសយក ស្រុកស្វាយអន្ទរ បានដឹកនាំក្រុមការងារចុះជួយ និងយុវជន ស.ស.យ.ក ស្រុក ព្រមទាំងក្រុមអាជីវករ សរុបចំនួន ១៧៩នាក់ ចូលរួមធ្វើទូក ង វែងជាងគេ ដើម្បីបំបែកឯទទគ្គកម្ម ពិភពលោក នៅទីតាំងមុខសាលាខេត្តព្រៃវែង ។ ក្នុងឱកាសនោះដែរ ក្រុមការងារ យុវជន និងក្រុម
អាជីវករ ក៏បាននាំគ្នាដើររើសសំរាមសំអាតបរិស្ថានជុំវិញទីតាំងផលិតទូក ង នោះផងដែរ។

សូមបញ្ជាក់ថា ទូក ង វែងជាងគេ នេះ មានប្រវែង ៨៥.៥ម៉ែត្រ និងមានចំណុះទូក ១៧៩នាក់ ត្រៀម
ដាក់បំបែកឯតទគ្គកម្មពិភពលោក នាពេលខាងមុខ៕









អត្ថបទ ៖ សុផល

Thursday, May 17, 2018

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ចូលរួមធ្វើទូក ង វែងជាងគេលើពិភពលោក...

News New : លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មការផលិតទូក ង វែងជាងគេ លើពិភពលោក បានថ្លែងអំណរគុណលោកជំទាវ  មិថុនា ភូថង អភិបាល នៃគណៈ អភិបាលខេត្តកោះកុង និងសហការី ដែលបានអញ្ជើញចូលរួមធ្វើទូក ង វែងជាងគេ  ដើម្បីបំបែក ឯតទគ្គកម្មពិភពលោក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នាទីតាំងមុខសាលាខេត្តព្រៃវែង ។

សូមរំលឹកថា ៖ ទូក ង វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក មានប្រវែង ៨៥ម៉ែត្រ និងមាន ចំណុះទូក ១៧៩នាក់ ត្រៀមដាក់បំបែកឯតទគ្គកម្មពិភពលោក នាពេលខាងមុខ៕





អត្ថបទ ៖ សាន់ ផានិត


លោក ម៉ននី បណ្ឌិត ដឹកនាំសិស្ស ១០០នាក់ ចូលរួមធ្វើទូក ង វែងជាងគេលើពិភពលោក !

News New : នាព្រឹកថ្ងៃទី១៨ ឧសភា ២០១៨ នេះ លោក ម៉ននី បណ្ឌិត អភិបាល នៃគណ:អភិបាល ក្រុងព្រៃវែង ខេត្តព្រៃវែង អភិបាលរង និង មន្ត្រី ព្រមទាំងសិស្សានុសិស្ស ចំនួន ១០០នាក់ បានចូល រួមធ្វើទូក ង វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នៅមុខសាលាខេត្តព្រៃវែង ។

សូមបញ្ជាក់ថា ៖ ទូក ង នេះ មានប្រវែង ៨៥ម៉ែត្រ និង មានចំណុះទូក ១៧៩នាក់ ដែលមានលោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង ជាប្រធានគណ:កម្មការផលិត និងរៀបចំផលិតដោយសហ ភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមធ្វើពីសំណាក់ថ្នាក់ដឹកនាំ បងប្អូនប្រ​ជាពលរដ្ឋ សសយក ស្រុក ក្រុង នៃខេត្តព្រៃវេង និងសិស្សានុសិស្ស ជាច្រើនកុះករ មកពីគ្រប់ទិស ទី ដើម្បីដាក់បំបែកឯតទគ្គកម្មពិភពលោក នាពេលឆាប់ៗខាងមុខនេះ ៕




អត្ថបទ ៖ សាន់ ផានិត