Recent Posts

Seo Services

លោក មុត ភន នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ១០គ្រួសារ ក្នុងស្រុកព្រះស្តេច

News New : នាថៃ្ងទី១ ខែឧសភា ឆ្នាំ២០១៨ នេះ លោក មុត ភន ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង និងសហការី រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន  បានចុះសួរ សុខទុក្ខ និងនាំយកអំណោយឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាតំណាងរាស្ត្រ មណ្ឌលព្រៃវែង និង លោកជំទាវ តាមរយៈ លោក ណុប ដារ៉ា ប្រធានក្រុមការងារ
ចុះជួយស្រុកព្រះស្តេច របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រចំនួន ១០គ្រួសារ នៅឃុំព្រះស្តេច ចំនួន ៥គ្រួសារ និងឃុំបឹងដោល ចំនួន ៥គ្រួសារ។

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន ៖ ថវិកា ៥ម៉ឺនរៀល , អង្ករ ២៥គីឡូក្រាម, មី ១ កេស , ទឹកត្រី ០១យួរ ,  ទឹកស៊ីអ៊ីវ ០១យួរ , ត្រីខ ០១យួរ, ស្ករស ០១កញ្ចប់, អំបិល ០១កញ្ចប់ និងប៊ី ចេង ១កញ្ចប់ផងដែរ។


អត្ថបទ ៖ សាន់ ផានិត

លោក មុត ភន នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ១០គ្រួសារ ក្នុងស្រុកព្រះស្តេច លោក មុត ភន នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ១០គ្រួសារ ក្នុងស្រុកព្រះស្តេច Reviewed by Unknown on 7:41:00 AM Rating: 5

No comments:

Powered by Blogger.