Sunday, May 13, 2018

លោក ហ៊ុន ម៉ាណែត ចូលរួមធ្វើទូក ង វែងជាងគេលើពិភពលោក នាទឹកដីខេត្តព្រៃវែង

News New : លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៨ នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមធ្វើទូក ង វែងជាងគេ ដើម្បី បំបែកឯតទគ្គកម្មពិភពលោក នៅទីតាំងផលិតទូក ង មុខសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្ម ការផលិតទូក ង វែងជាងគេ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តួចផ្តើមគំនិតកសាង និងចូលរួមធ្វើទូក ង នេះ គឺ ក្នុងបំណងលើកស្ទួយតំលៃវប្បធម៌ជាតិខ្មែរ នៅលើឆាកអន្តរជាតិទាំងមូល។

ឆ្លើយតបទៅនឹងការអញ្ជើញចូលរួមនេះដែរ លោក ស សុខា ប្រធានគណ:កម្មការផលិតទូក ង វែង ជាងគេ បានបង្ហាញអំពីគោលបំណងចំបងៗ ក្នុងការផ្តួចផ្តើមផលិតទូក ង នេះឡើងជូនដល់ប្រតិភូ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ។

សូមរំលឹកថា ទូក ង វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលកសាងឡើងនៅលើទឹកដី
ខេត្តព្រៃវែងនេះ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដែលមានប្រវែង ៨៥ម៉ែត្រ និងចំណុះទូក១៧៩នាក់ នឹងត្រៀមដាក់បំបែកឯតទគ្គកម្មពិភព នាពេល ខាងមុខ៕




អត្ថបទ ៖ សុផល

0 comments:

Post a Comment