Recent Posts

Seo Services

លោក ជុង សុជាតិ នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ៣គ្រួសារ ក្នុងស្រុកស្វាយអន្ទរ

News New : នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ជុង សុជាតិ ប្រធានក្រុមការងារចុះ ជួយឃុំ អង្គរទ្រេត នៃក្រុមការងារចុះជួយស្រុកស្វាយអន្ទរ  របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង អនុប្រធាន ព្រមទាំង សមាជិក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំអង្គរទ្រេត បាននាំយកអំណោយឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ចែកជូនពលរដ្ឋក្រីក្រ ចំនួន ០៣គ្រួសារ នៅក្នុងឃុំអង្គរទ្រេត ។

អំណោយដែលបានផ្តល់ជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ មី ០១កេស,អង្ករ ២៥គីឡូក្រាម , ត្រីខ កំប៉ុង ០១យួរ,ទឹកត្រី ០១យួរ,ទឹកស៊ីអីុវ ០១យួរ, ស្ករស ០១គីឡូក្រាម,ប៊ីចេង ០១កញ្ចប់, អំបិល ០១ កញ្ចប់, សាប៊ូ ០១កញ្ចប់, ប្រេងឆា ០២ដប, និងថវកា ចំនួន ៦ម៉ឺនរៀល។ សរុបថវិការអស់ ៧៣ម៉ឺន រៀល៕



អត្ថបទ ៖ សាន់ ផានិត

លោក ជុង សុជាតិ នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ៣គ្រួសារ ក្នុងស្រុកស្វាយអន្ទរ លោក ជុង សុជាតិ នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ៣គ្រួសារ ក្នុងស្រុកស្វាយអន្ទរ Reviewed by Unknown on 9:03:00 PM Rating: 5

No comments:

Powered by Blogger.