Friday, May 4, 2018

លោក មុត ភន នាំសំភារ:អំណោយឯឧ. ស សុខា សំរាប់សង់ផ្ទះជូនយាយចាស់ ស្រុកព្រះស្តេច

News New : នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នេះ លោក មុត ភន ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និង ពិនិត្យកន្លែង​សង់ផ្ទះជូនលោកយាយ សន សូត្រ អាយុ ៧២ឆ្នាំ ដែលត្រូវភ្លើងឆេះផ្ទះ កាលពីថ្ងៃចូលឆ្នាំខ្មែរ កន្លង ទៅ នៅភូមិពោធិ៍យុម ឃុំបន្ទាយចក្រី  និងបាននាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវ តាមរយៈលោក ណុប ដារ៉ា ប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច របស់សហភាពសហព័ន្ធយុវ
ជនកម្ពុជា ខេត្តព្រៃវែង ជាគ្រឿងសម្ភារៈសម្រាប់សាងសង់ផ្ទះ ទំហំ  ៤ X ៥ម៉ែត្រ និងកំពស់ ៥ម៉ែត្រ ដើម្បីត្រៀមសាងសង់ឆាប់ៗនេះ។




អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment