Recent Posts

Seo Services

លោក ស សុខា ដឹកនាំសូត្រមន្តសុំសិរីសួស្ដី នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

News New : នារសៀលថ្ងៃទី៥  ខែឧសភា ឆ្នាំ២០១៨ នេះ  លោក ស សុខា តំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានដឹកនាំមន្ត្រីគណបក្សខេត្តព្រៃវែង ប្រារព្វពិធីសូត្រមន្តប្រោះព្រំ សម្ពោធអគារសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដើម្បីបំពេញសិរីសួស្តី និងសុំ សេចក្តីសុខចំរើន ជូនថ្នាក់ដឹកនាំ មន្ត្រីគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រៃវែង បន្ទាប់ ពីបានជួសជុលកែលំអរជាថ្មី ។

គួររំលឹកដែរថា ពីមួយអាណត្តិ ទៅមួយអាណត្តិ គណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំ ដោយសារ អំណាចគាំទ្ររបស់ប្រជាពលរដ្ឋបោះឆ្នោតឱ្យ។ កន្លងមកថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែង តែប្រកាសប្តេជ្ញាចិត្តថា នឹងមិនធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលខំបោះឆ្នោតជូនខ្លួន ខកចិត្តនោះឡើយ ដោយបន្តធ្វើកំណែទំរង់ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីបំរើផលប្រយោជន៍ជាតិទាំងមូល។












អត្ថបទ ៖ សាន់ ផានិត
លោក ស សុខា ដឹកនាំសូត្រមន្តសុំសិរីសួស្ដី នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង លោក ស សុខា ដឹកនាំសូត្រមន្តសុំសិរីសួស្ដី នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង Reviewed by Unknown on 1:21:00 AM Rating: 5

No comments:

Powered by Blogger.