Saturday, May 5, 2018

លោក ម៉ៅ កេន្នរិទ្ធ ចែកអំណោយឯឧ. ស សុខា ជូនពលរដ្ឋ ០៣គ្រួសារ ក្នុងស្រុកស្វាយអន្ទរ

News New : នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ម៉ៅ កេន្នរិទ្ធ ប្រធានក្រុមការងារចុះ ជួយឃុំទឹកថ្លា នៃក្រុមការងារចុះ ជួយស្រុកស្វាយអន្ទរ  របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង និងអនុប្រធាន ព្រមទាំងសមាជិក សហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាឃុំទឹកថ្លា បាននាំយកអំណោយឯកឧត្តម ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ចែកជូន ពលរដ្ឋក្រីក្រ ចំនួន ០៣គ្រួសារ និងជនពិការ ចំនួន ០១នាក់ នៅក្នុងឃុំទឹកថ្លា ។

អំណោយដែលបានផ្តល់ជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ មី ០១កេស,អង្ករ ២៥គីឡូក្រាម , ត្រីខ កំប៉ុង ០១យួរ,ទឹកត្រី ០១យួរ,ទឹកស៊ីអីុវ ០១យួរ, ស្ករស ០១គីឡូក្រាម,ប៊ីចេង ០១កញ្ចប់, អំបិល ០១ កញ្ចប់, សាប៊ូ ០១កញ្ចប់, ប្រេងឆា ០២ដប, និងថវកា ចំនួន ៤ម៉ឺនរៀល។ សរុបថវិការអស់ ៧៣ម៉ឺន រៀល៕



អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment