Sunday, May 6, 2018

លោក សៅ ឌីណា ប្រគល់ថវិកាឯឧ. ស សុខា ប្រចាំខែឧសភា ជូនក្មេងកំព្រានៅស្រុកស្វាយអន្ទរ

News New : នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នេះ លោក សៅ ឌីណា អនុប្រធានក្រុមការងារ ចុះជួយស្រុកស្វាយអន្ទរ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាននាំយកថវិកាប្រ ចាំខែ របស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា តំណាងរាស្ត្រ មណ្ឌលព្រៃវែង និងលោកជំទាវ ជូនក្មេងស្រីកំព្រាពីរនាក់បងប្អូន សំរាប់ចំណាយក្នុងការសិក្សាខែ ឧសភា នេះ ។

ដូចដែលបានសន្យា ចំពោះក្មេងស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូននេះ ឯកឧត្តម និងលោក ជំទាវ ឧបត្ថម្ភជារៀងរាល់ខែ ដោយក្នុង ១ខែ ចំនួន ១០០ដុល្លារ រហូតដល់រៀនចប់ថ្នាក់ទី១២ ចាប់ តាំងពីខែធ្នូ ឆ្នាំ២០១៧ មកម្លេះ និងបានប្រគល់ផ្ទះ ១ខ្នង ,កង់ ២គ្រឿង ,អង្ករ ១០០គីឡូក្រាម ព្រម
ទាំងថវិកា ១ ០០០ ០០០រៀល ផងដែរ។

បញ្ជាក់ ៖ ក្មេងស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូនកូន ច្បងរៀនថ្នាក់ទី១០ និងកូនប្អូន រៀនថ្នាក់ ទី៥ រស់នៅភូមិបឹងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕


អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment