Sunday, May 13, 2018

មិនទៅបោះឆ្នោត ស្មើនឹងប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជា កាន់អំណាចតែម្នាក់ឯង !

News New : យើងដឹងហើយថា ទាំងរាជរដ្ឋាភិបាល ទាំងគណ:កម្មាធិការជាតិរៀបចំបោះឆ្នោត ( គ ជប) បានកំណត់ និងប្តេជ្ញាចិត្តថា ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលថ្មីនេះ ត្រូវ តែប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះដដែល គឺគ្មានការប្រែប្រួលអ្វីឡើយ បើ ទោះបីជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិ  ក៏ដោយ ។ ដូច្នោះ ការដែលពុកម៉ែ បងប្អូនប្រជាពល រដ្ឋខ្មែរមួយចំនួនតូច ជឿពាក្យឃោសនាគេថា"កុំទៅបោះឆ្នោត បើគ្មានគណបក្សសង្គ្រោះជាតិ ចូល រួមនោះ" ។ តើត្រឹមត្រូវទេ ?

សូមពុកម៉ែ បងប្អូនខ្មែរ ពិចារណាអោយច្បាស់មុននឹងជឿពាក្យឃោសនានេះ ។ ខាងក្រោមនេះ ជា ទស្សន:មួយចំនួន ដូចខាងក្រោម ៖
ទស្សន:ទី១ ៖ មនុស្សមួយចំនួនតូចថា ចង់ផ្លាស់ប្តូរអ្នកដឹកនាំ ចង់ឲ្យប្រទេសមាន នីតិរដ្ឋ​ និងចង់ឱ្យ មានលទ្ធិប្រជាធិបតេយ្យ លើសពីរាល់ថ្ងៃនេះទៅទៀត ។
ទស្សន:ទី២ ៖ អ្នកខ្លះទៀត មិនចូលចិត្តគណបក្សប្រជាជនកម្ពុជា ព្រោះមន្ត្រីមួយចំនួនតូចធ្វើឲ្យខ្លួន មិនសប្បាយចិត្ត ។

អ៊ីចឹងធ្វើដូចម្តេចដើម្បីឱ្យទស្សន:ទាំងពីរខាងលើនេះសំរេចបាន? គឺពុកម៉ែ បងប្អូនខ្មែរទាំងអស់ ត្រូវ តែទៅបោះឆ្នោត ជាដាច់ខាត ។ ផ្ទុយទៅវិញ បើពុកម៉ែ បងប្អូន មិនទៅបោះឆ្នោតទេ  គឺ មានន័យថា ពុកម៉ែបងប្អូនព្រមប្រគល់រាល់ការសំរេចក្នុងរដ្ឋសភា ទាំងជោគវាសនាប្រទសជាតិឱ្យទៅគណបក្ស ប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រទេស និងសំរេចតែម្នាក់ឯង ឬតែមួយបក្ស ប៉ុណ្ណោះ ។ 

សូមបញ្ជាក់ថា  ប្រទេសកម្ពុជាយើងអំណាយមានបី រួមមាន៖ អំណាចនីតិបញ្ញត្តិ (មានរដ្ឋសភា និង ព្រឹទ្ធសភា) អំណាចនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល ) និងអំណាចតុលាការ ។ តើអំណាចនីមួយៗ មាន តួនាទីបែបណាខ្លះ ?

យើងខ្ញុំសូមលើកយកអំណាចនីតិបញ្ញត្តិមួយ មកបង្ហាញដូចខាងក្រោម ៖
១. អំណាចនីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា) គឺជាអ្នកតាក់តែងច្បាប់ទាំងមូល របស់ជាតិ ដាក់ឲ្យ ទៅអំណាចនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ជាអ្នកអនុវត្ត និងត្រួតពិនិត្យការអនុវត្ត របស់នីតិប្រតិបត្តិ នោះ ។ រដ្ឋសភា ជាស្ថាប័ន ដែលមានសមាសភាពចំរុះ មកពីគ្រប់គណបក្សនយោបាយ ដែលមាន អាសន: ក្នុងរដ្ឋសភា មានន័យថា ជាប់ឆ្នោតបានចាប់ពី ០១កៅអីឡើងទៅ ។ ពេលនោះ គណបក្ស នោះ មានសំលេងនៅក្នុងរដ្ឋសភា អាចបញ្ចេញមតិយោបល់ ជំទាស់ប្រឆាំង តំណាងអោយរាស្ត្រ ។ ប៉ុន្តែប្រសិនបើនៅក្នុងរដ្ឋសភា មានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា តែមួយបក្ស គឺ ពេលនោះ អំណាយនីតិបញ្ញត្តិនេះ  ដឹកនាំតែមួយបក្សដែរ គ្មានបក្សផ្សេង គ្មានសំលេងតវ៉ា ជំទាស់ អ្វីឡើយ។  ពេលនោះ គណបក្សប្រជាជនកម្ពុជា សំរេចអ្វីបានតាមចិត្ត។ ដូច្នោះ ពុកម៉ែ បងប្អូន ត្រូវ តែបោះឆ្នោត ព្រោះមានគណបក្សច្រើនទៀត ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ក្រៅពី គណ បក្សសង្គ្រោះជាតិ នោះ ។

គ្រប់គណបក្សទាំងអស់ ដែលបានចូលរួមបោះឆ្នោត ទោះមិនជាប់បានក្លាយជា អ្នកដឹកនាំប្រទេស ក៏ដោយ ឲ្យតែបានកៅអី (អាសន:) នៅក្នុងរដ្ឋសភា គឺមានសិទ្ធិបញ្ចេញមតិយោបល់ ជំទាស់ប្រឆាំង ទៅនឹងការអនុម័តផ្សេងៗបាន ។ ផ្ទុយទៅវិញ ប្រសិនបើនៅក្នុងរដ្ឋសភា មានតែតំណាងរាស្ត្រមកពី គណបក្សប្រជាជនកម្ពុជា តែមួយបក្ស គឺរាល់ការអនុម័តផ្សេងៗ សំលេងកើតចេញពី ឯកបក្ស គ្មាន សំលេងជំទាស់ គឺ ស្មើនឹងពុកម៉ែ បងប្អូនខ្មែរ ព្រមប្រគល់រាល់ការសំរេចជោគវាសនាជាតិទាំងមូល ឱ្យទៅគណបក្សប្រជាជនកម្ពុជា នោះហើយ។

ដូច្នោះ ពុកម៉ែ បងប្អូនខ្មែរទាំងអស់ ត្រូវតែទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ និង កុំឱ្យក្នុងរដ្ឋសភា មានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា តែមួយបក្សនោះ៕

 អត្ថបទ ៖ ខ្សាច់សមុទ្រ

0 comments:

Post a Comment