Wednesday, May 23, 2018

ពលរដ្ឋបន្តរិះគន់ការសាងសង់ស្ថានីយ៍ប្រេងឥន្ធន:ជាង ១០កន្លែង លើផ្លូវ១៩៨៦ ក្នុងខណ្ឌសែនសុខ

News New : មានការរិះគន់ជាបន្តបន្ទាប់ មិនថា តែតាមបណ្តាញសារព័ត៌មាន អ្នកលេងប្រព័ន្ធផ្សព្វ ផ្សាយសង្គម ( Facebook) នោះទេ គឺមានទាំងការនិយាយតៗគ្នាពីមួយ ទៅមួយ ការនិយាយជជែក
គ្នានៅតាមតុកាហ្វេ ទាក់ទងចម្ងល់ថា តើហេតុអ្វីបានជានៅលើកំណាត់ផ្លូវលេខ ១៩៨៦ ( ដែលគេ និយមហៅថា ផ្លូវ អាយូ) ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ត្រឹមស្តុបត្រឡោកបែក ដល់ស្តុប ផ្សារដីហុយ ប្រវែងតែជាង១គីឡូម៉ែត្រសោះ បែរជាមានស្ថានីយ៍ប្រេងរហូតដល់ជាង ១០កន្លែងទៅ ហើយ ?

ត្រង់នេះ អ្នករិះគន់ចោទជាសំណួរបន្តទៀតថា តើការសាងសង់ស្ថានីយប្រេងឥន្ធនៈ ជាប់ៗគ្នាបែប នេះ មានគិតដល់គោលការណ៍បច្ចេកទេស ឬបទដ្ឋាន និងសេចក្តីណែនាំនានា របស់ក្រសួងរៀបចំ ដែនដីនគរូមនីកម្ម និងសំណង់ ដែលបានកំណត់ដែរឬទេ? ក្នុងការធានានូវហានិភ័យផ្សេងៗ ដែល អាចកើតឡើង ជាយថាហេតុនោះ?

លើសពីនេះទៅទៀត បច្ចុប្បន្ននេះ គេឃើញមានស្ថានីយ៍ប្រេងឥន្ធន:ថ្មីមួយទៀត ក្នុងទីតាំងដីឡូត៍ ជាប់ស្ថានីយ៍ប្រេង លឹម ឡុង កំពុងសាងសង់យ៉ាងប្រញាប់ប្រញាល់ជារៀងរាល់ថ្ងៃ  ដែលនេះជាទី តាំងទី១១ ហើយ សំរាប់ផ្លូវមួយខ្សែនេះ។

ប្រជាពលរដ្ឋមួយចំនួនធំ បានលើកឡើងថា ពួកគាត់មានជំនឿលើការដឹកនាំ របស់រាជរដ្ឋាភិបាល ប៉ុន្តែពួកគាត់មិនសូវមានជំនឿលើមន្ត្រីមួយក្តាប់តូច ដែលតែងតែឃុបឃិតគ្នា ជាមួយឈ្មួញ ដើម្បី បំរើផលប្រយោជន៍ផ្ទាល់ខ្លួន ចៀសជាងផលប្រយោជន៍ជាតិរួមនោះ៕


អត្ថបទ ៖ អារុណ

0 comments:

Post a Comment