Saturday, May 5, 2018

លោក ទិន ភារម្យ ចែកអំណោយឯឧ. ស សុខា ៥គ្រួសារ ក្នុងស្រុកកំចាយមារ

News New : ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ទិន ភារម្យ ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ស្រុកកំចាយមារ ខេត្តព្រៃវែង និងអនុប្រធាន ព្រមទាំង សមាជិក សហភាពសហពន្ធ័យុវជន កម្ពុជា ឃុំស្មោងខាងត្បូង បាននាំយកអំណោយឯកឧត្តម ស សុខា អនុប្រធានសហភាពសហពន្ធ័ យុវជនកម្ពុជា និងលោកជំទាវ ចែកជូនពលរដ្ឋក្រីក្រចំនួន ៥គ្រួសារ នៅក្នុងឃុំស្មោងខាងត្បូង ។

សូមបញ្ជាក់ថា ៖ អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន ៖ មី ០១កេស , អង្ក ១០ គីឡូក្រាម,ត្រីខ ០១យួរ,ទឹកត្រី ០១យួរ,ទឹកស៊ីអ៊ីវ​ ០១យួរ,ស្កសរ ០១គីឡូ, ប៊ីចេង ០១កញ្ចប់ , អំបិល ០១គីឡូ,ទឹកសុទ្ធ ០២យួរ,ប្រេងឆា ០២ដប,មុង ០១,ភួយ ០១ ,ថ្នាំពេទ្យប៉ារា ០២បន្ទះ,ថ្នាំរាករូស ០២ បន្ទះ និងថវិកាចំនួន ៥ម៉ឺនរៀល។



 អត្ថបទ ៖ សាន់ ផានិត


0 comments:

Post a Comment