Monday, May 28, 2018

CPP ចាប់បានលេខរៀងទី២០ ជាប្រថ្នូល របស់ CPP ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨ នេះ...

News New : បើផ្អែកតាមលទ្ធផល នៃការចាប់ឆ្នោតយកលេខរៀងគណបក្សនយោបាយ លើសន្លឹក ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ឆ្នាំ២០១៨ នេះ គណបក្សប្រជា ជនកម្ពុជា ឈរនៅលេខរៀងទី២០ ។ តើលេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា នេះ បាន
ដោយទេវតារៀបចំ ឬយ៉ាងណា?

យើងឃើញហើយថា  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅក្នុងប្រទេសកម្ពុជា  ចាប់ផ្តើមពីឆ្នាំ
១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ ។ នីតិកាលទី១ ឆ្នាំ១៩៩៣ គណបក្ស ហ៊្វុនស៊ិនប៊ិច ឈ្នះឆ្នោតទី
១ គណបក្សប្រជាជនកម្ពុជា ទី២ ពេលនោះ ប្រទេសកម្ពុជា មាននាយករដ្ឋមន្ត្រី ២រូប គឺសម្តេចក្រុម
ព្រះ នរោត្តម រណឬទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និង សម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីទី២ ។ ប៉ុន្តែចាប់តាំងពីនីតិកាលទី២ ឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន គឺ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត
ទី១ រហូត ដែលគិតមកដល់ឆ្នាំ២០១៨ នេះ គឺរយ:ពេល ២០ឆ្នាំគត់។ ដូច្នោះ ថ្ងៃនេះ គណបក្សប្រជា
ជនកម្ពុជា ចាប់បានលេខរៀងទី២០ វាជាប្រថ្នូលមួយបញ្ជាក់ថា រយ:ពេល ២០ឆ្នាំ គឺគិតពីឆ្នាំ១៩៩៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា គឺនៅតែជាអ្នកឈ្នះឆ្នោត ២០ឆ្នាំ ត្រូវទៅនឹងលេខរៀងទី២០ តែម្តង ដែលនេះជាព្រហ្មលិខិតរឺជាការកំណត់ទេវតា សម្រាប់ឱ្យ
គណបក្សប្រជាជនកម្ពុជា បន្តរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និង អភិវឌ្ឍប្រទេសជាតិយើង ជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment