Friday, June 1, 2018

តារាខ្មែរ ២រូប បានក្លាយជាទូតសុច្ឆន្ទ: របស់គណ:កម្មការផលិតទូក ង វែងជាងគេ...

News New : បើយោងតាមសេចក្តីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលចុះហត្ថលេខាដោយ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណ:កម្មការផលិតទូក ង វែងជាងគេ បានតែងតាំងតារាសំដែង និងជាពិធីការិនី ២រូប រួមមាន ៖
ទី១ ៖ តារាសំដែងជើងចាស់ លោក ហម ឈរ៉ា
ទី២ ៖ តារាសំដែង និងជាពិធីការិនីដ៏ឆ្នើម កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ជាទូតសុច្ឆន្ទ: របស់គណៈកម្មការផលិតទូក ង វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ។


តាមខ្លឹមសារនៃសេចក្តីសម្រេចនេះ ទូតទាំង ២រូប មានតួនាទីជាតំណាងផ្លូវការក្នុងការជួយកៀរគរ ស្វែងរកការគាំទ្រកម្មវិធីផលិតទូក ង ក៏ដូចជាផ្សព្វផ្សាយព័ត៌មាននានា អំពីកម្មវិធីផលិតទូក ង ទៅ សាធារណជនទូទៅ តាមប្រព័ន្ធសារព័ត៌មានបណ្តាញសង្គម ឬកម្មវិធីផ្សេងៗ ។

អត្ថបទ ៖ អារុណ


0 comments:

Post a Comment