Sunday, June 3, 2018

ក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកស្វាយអន្ទរ ទទួលអង្ករ ១ពាន់គីឡូក្រាម ពីសប្បុរសជន

News New : ដោយមើលឃើញអំពីសកម្មភាពដ៏រស់រវើក របស់ក្រុមការងារចុះជួយស្រុកស្វាយអន្ទរ របស់ សសយក ខេត្តព្រៃវែង បាន និងកំពុងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនជួយដល់បងប្អូនប្រជា
ពលរដ្ឋក្នុងស្រុកស្វាយអន្ទរ ដូចជា៖ ផ្តល់អំណោយ ធ្វើផ្ទះ ធ្វើផ្លូវ និងសកម្មភាពជាច្រើនទៀត នោះ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក ទូច វណ្ណ: ប្រធានក្រុមការងារចុះជួយស្រុកស្វាយ អន្ទរ បានទទួលអង្ករ ចំនួន  ០១ពាន់គីឡូក្រាម ពីសប្បុរសជន សំរាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់ក្រុមការងារចុះជួយស្រុកស្វាយអន្ទរ ។

សប្បុរសជន និងជាសមាជិកក្រុមការងារចុះជួយស្រុកស្វាយអន្ទរ ដែលផ្តល់ជូន រួមមាន ៖
១.លោក រស់ វិសិដ្ឋ
២.លោក សេង ប៊ុនថាឌី
៣.កឹង ផារ៉ាឌី
៤.ទិត្យ សថាណា ។

អត្ថបទ ៖ អារុណ



0 comments:

Post a Comment